ត្រៀមខ្លួនធ្វើដំណើរតាមយន្តហោះ

Businesswoman Sleeping In Private Jet

ហេតុអ្វីបានជាមានអារម្មណ៏ថាឈឺជើងជាងមុន ពេលធ្វើដំណើរតាមយន្តហោះរយៈពេលយូរ?

ការធ្វើដំណើរតាមយន្តហោះរយៈពេលយូរ ធ្វើអោយបញ្ហាចលនាឈាមរត់កាន់ធ្ងន់ឡើង ដោយសារតែអង្គុយស្ងៀមមួយកន្លែងយូរពេក មិនធ្វើចលនា។ ហេតុផលផ្សេងទៀតអាចបណ្តាលមកពី ការប្រែប្រួល សម្ពាធក្នុងយន្តហោះ និង ខ្សោះជាតិទឹកដោយសារតែម៉ាស៊ីនត្រជាក់ ឬ ការប្រែប្រួលសីតុណ្ហភាព។

តើអ្នកគួធ្វើអ្វីមុនពេលឡើងយន្តហោះ?

  • បើអ្នកមានអារម្មណ៏ថាធ្ងន់ជើង ឈឺជើងនៅស្ថានភាពធម្មតា កុំរារេក ត្រូវទៅជួបគ្រូពេទ្យរបស់អ្នកមុនពេលធ្វើដំណើរ ព្រោះគាត់អាចអោយអ្នកធ្វើការព្យាបាលប្រសិនបើចាំបាច់។
  • ជ្រើសរើសរបស់ប្រើសម្រាប់ពាក់ ដោយប្រុងប្រយ័ត៖
    • ជ្រើសយករបស់ដែលរលុង សម្លៀកបំពាក់ដែលសមស្រប
    • ចៀសវាងខ្សែរក្រវ៉ាត់ចង្កេះ ខ្សែរក្រវ៉ាត់សុវត្ថភាព ស្បែកជើង និង ខោ ដែលរឹបតឹងពេក ជាដើម។

តើអ្នកអាចបន្ថយការធ្ងន់ជើងដោយរបៀបណា នៅលើយន្តហោះ?

វិធីទី១ ធ្វើយ៉ាងណាអោយមានចលនាខ្លះតាមដែលអាចធ្វើបាន ដើម្បីជួយដល់ចលនាឈាមរត់។

  • ធ្វើចលនាប្រអប់ជើងរបស់អ្នក អោយបានញឹកញាប់តាមដែលអាចធ្វើបាន
  • បត់ និង លា កជើងរបស់អ្នក
  • ងើបឈរ ហើយដើរតាមច្រកចន្លោះកៅអីជារឿយៗ
  • កុំអង្គុយខ្វែងជើង (គងទាក់ខ្លា)
  • ចៀសវាង ប្រើថ្នាំងងុយគេង ពីព្រោះអាចធ្វើអោយអ្នកលង់លក់ក្នុងដំណេក ជាច្រើនម៉ោង។

ចងចាំថា ត្រូវពិសាទឹកអោយបានច្រើន ( មួយលីត្ររាងរាល់ បួនម៉ោង) ព្រោះសម្ពាធលើយន្តហោះអាចបណ្តាលអោយខ្សោះជាតិទឹក។ កុំរារេកក្នុងការ ម៉ាស្សាជើងរបស់អ្នក (ពីកជើងទៅភ្លៅ) ដើម្បីជួយដល់ចលនាឈាមរត់។

អនុសាសន៏ទាំងនេះ ក៏អាចអនុវត្តន៏បានដែរ ចំពោះការធ្វើដំណើរយូរ ដោយឡាន ឬ រថភ្លើង។