តើទម្លាប់ប្រចាំថ្ងៃរបស់អ្នកល្អ ឬទេ?

១/៥- តើកីឡាណាដែលអ្នកគួរលេង បើអ្នកមានជំងឺធ្ងន់ជើង?

ដើរ
តិន្នីស
ជិៈសេះ
ជិៈកង់
ការលេងកីឡាដើម្បីជួយទៅដល់ចលនាឈាមរត់ត្រូវបានគេណែនាំអោយអនុវត្តន៏។ តែយ៉ាងណាក៏ដោយ កីឡាខ្លះគួរចៀសវាង ឬ ត្រូវការការតាមដានជាពិសេសដូចជា កីឡាលើកទម្ងន់ កីឡាប្រយុទ្ធគ្នាមួយចំនួន ឬ កីឡាប្រើកម្លាំងខ្លាំងក្លា កីឡាដែលលេងនៅលើផ្ទៃរឹង (ម៉ារ៉ាតុន តិន្នីស បាល់បោះ ជាដើម …) កីឡាដែលលេងនៅកន្លែងក្តៅ ឬ តម្រូវអោយប្រើឧបករណ៏ ក្តៅ ឬ រឹបតឹង (កីឡាចាក់សាប ជិៈសេះ វាយកូនបាល់លើទឹកកក ជាដើម … )។

២/៥- តើឥរិយាបទបែបណាដែលអ្នកគួរធ្វើ បើជើងរបស់អ្នក ឈឺ ឬ ធ្ងន់?

អង្គុយ ដាក់ជើងអោយត្រង់
អង្គុយ ខ្វែងជើង (គងទាក់ខ្លា)
អង្គុយ ពេនភ្នែន
ដំរេតខ្លួន ហើយលើកជើងឡើងលើបន្តិច
ចលនាឈាមរបស់អ្នកនឹងរត់ស្រួល បើសិនជាអ្នកសន្ធឹងជើង នៅពេលអង្គុយឬ ដំរេតខ្លួន។ អ្នកអាចកល់ប្រអប់ជើងអោយខ្ពស់ពីគ្រែប្រហែល ១០ ទៅ ១៥ សម។ បើអ្នកតម្រូវអោយអង្គុយ ឬ ឈរក្នុងរយៈពេលយូរ រកពេលទំនេរបន្តិចតាមដែលអាចធ្វើបាន ដើរ ឬ ធ្វើចលនាប្រអប់ជើងរបស់អ្នក។

៣/៥- តើមានទម្លាប់ល្អប្រចាំថ្ងៃណាខ្លះ ដែលជួយអ្នកបង្ការពីជំងឺធ្ងន់ជើង?

បន្ធូរអារម្មណ៏ដោយ ត្រាំទឹកក្តៅ
ងូតទឹកក្តៅអ៊ុនៗមួយភ្លែត
ងូតទឹកក្តៅ យូរ
ទីបញ្ចប់ត្រូវ ស្រោចទឹកផ្កាឈូកលើជើងដោយទឹកត្រជាក់
ដើម្បីបង្ការពីជំងឺធ្ងន់ជើង អ្នកគួរចៀសវាងពីការប៉ះពាល់ទៅនឹងកំដៅដូចជា ត្រាំទឹកក្តៅ និង/ឬ ងូតទឹកក្តៅខ្លាំងពេក។ ក៏គួរចៀសវាងផងដែរពី សោណា Turkish bath និង ការជម្រុះរោមដោយក្រមួនក្តៅ។ អ្នកអាចលាងជើងរបស់អ្នកជាមួយទឹកត្រជាក់ ក្រោយពេលងូតទឹករួច ដើម្បីជួយដល់ចលនាឈាមរត់។

៤/៥- តើទម្លាប់ទទួលទានអាហារប្រភេទណា អ្នកគួរសម្របតាម នៅពេលមានជំងឺខ្សោយសរសៃវ៉ែន?

ទទួលទានទឹកគ្រប់គ្រាន់ (យ៉ាងតិច ១.៥ លីត្រ)
កម្រិតការទទួលទាន នៃខ្លាញ់ឆ្អែត (បឺរ សាច់ក្រហម ជាដើម …)
ទទួលទានកាហ្វេ និង តែ
កំរិត ការទទួលទានជាតិ អាកុល និង បារី
ទទួលទានអាហារសមល្មម ដោយកម្រិតអាហារណាដែលធ្វើអោយ លំហូរឈាមក្នុងសរសៃវ៉ែនតឹងស្អិត ដូចជា ជាតិអាលកុល អាហារហឺរ ការហ្វេ តែ បារី។
ព្យាយាមសម្រកទម្ងន់ (ទៅដល់ចំណុចដែលអាចធ្វើបាន) បើសិនជាអ្នកលើសទម្ងន់។

៥/៥- តើអ្នកគួរតែស្លៀកពាក់អ្វី បើអ្នកមានជំងឺធ្ងន់ជើង?

ស្បែកជើងដែលមានកែងខ្ពស់
ស្បែកជើងដែលមានកែងទាប
រ៉ូប
ខោជើងវែងរឹបតឹង
ដើម្បីជួយទៅដល់ ចលនាឈាមរត់ មិនគួរពាក់ខ្សែរក្រវ៉ាត់ ឬ សម្លៀកបំពាក់ដែលតឹងពេកនោះទេ។ បើយកល្អ គួរចៀសវាងពាក់ស្បែកជើងកែងខ្ពស់ ឬ ស្បែកជើងកវែង អាចសង្កត់ដល់កំភួនជើង។ រើសយកស្បែកជើងដែលមានកែងទាប (៣ ទៅ ៤ សម ខ្ពស់បំផុត)។
ផ្ទៀងផ្ទាត់ចម្លើយ
សំនួរបន្ទាប់