ល័ក្ខខ័ណ្ឌនៃការប្រើ

១. ល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់គេហទំព័រ

ការប្រើគេហទំព័រ “https://www.khmerleg.com” (ចាប់ពីពេលនេះហៅថា “គេហទំព័រ”) គឺវាអាស្រ័យលើ​ ការយល់ស្របតាមល័ក្ខខ័ណ្ឌនៃការប្រើ (ចាប់ពីពេលនេះហៅថា “ល័ក្ខខ័ណ្ឌ”)។

ពេលប្រើគេហទំព័រនេះ អ្នកប្រើប្រាស់អ៊ីនធឺណេត (ចាប់ពីពេលនេះហៅថា “អ្នកប្រើប្រាស់”) ត្រូវបានទទួលយល់ព្រមថា បានអានល័ក្ខខ័ណ្ឌរួចរាល់ហើយ និង យល់ស្របតាម ហើយធ្វើតាម ល័ក្ខខ័ណ្ឌនេះ។ យើងខ្ញុំសូមអោយអ្នកប្រើប្រាស់មើលល័ក្ខខ័ណ្ឌ ជារឿយៗព្រោះមាតិកាទាំងនេះអាចមានការផ្លាស់ប្តូរ។

២. ពត៌មានទូទៅ

គេហទំព័រ “https://www.khmerleg.com” បានបង្កើតឡើងដោយ LES LABORATOIRES SERVIER ជាក្រុមហ៊ុន simplified joint-stock company ដែលមានមូលធន €៣៤,៥៩០,៨៥២ និង ចុះឈ្មោះនៅក្នុង Trade and Companies’ Register of Nanterre លេខ ០៨៥ ៤៨០ ៧៩៦ ដែលមានការិយាល័យកណ្តាលនៅ 50, rue Carnot – 92284 Suresnes – France – Tel: 00 33 (0)1 55 72 60 00. LES LABORATOIRES SERVIER គឺជាក្រុមហ៊ុន SERVIER ។

អ្នកគ្រប់គ្រងការផលិតគឺ លោក Olivier Gryson ប្រធានផ្នែក ទំនាក់ទំនងឌីជីថល។

គេហទំព័រ “https://www.khmerleg.com” គ្រប់គ្រងដោយ ក្រុមហ៊ុន PRAXIS គឺជាក្រុមហ៊ុន បំណុលមានកំណត់មួយ ដែលមានភាគហ៊ុន €៧៨០០ ចុះឈ្មោះនៅក្នុង Trade and Companies’ Register of Nanterre លេខ ៣២១ ៤២៣ ២០៤។ ការិយាល័យកណ្តាលទីតាំងនៅ 50, rue Carnot – 92284 Suresnes – France.

គេហទំព័រ “https://www.khmerleg.com” ត្រូវបានបង្កើតនិងរចនា ដោយ ក្រុមហ៊ុន DIGITHEALTH គឺជា ក្រុមហ៊ុន បំណុលមានកំណត់មួយ ដែលមានភាគហ៊ុន €៥០០០ ចុះឈ្មោះនៅក្នុង Trade and Companies’ Register of Nanterre លេខ B៥៣៤ ៤៧៥ ៧៧, ការិយាល័យកណ្តាលទីតាំងនៅ 47, rue Marcel Dassault – 92514 Boulogne Billancourt – France.

៣. កម្មសិទ្ធបញ្ញា

អ្នកប្រើប្រាស់ទទួលយល់ព្រមថា មាតិកាទាំងអស់ដែលមាននៅលើគេហទំព័រនេះដូចជា អត្ថបទ ក្រាហ្វិច រូបថត ការរចនា សំឡេង ទិន្នន័យ រូបភាព ថតសំឡេង វីដេអូ និងការបន្ថែមទៅលើ ទ្រង់ទ្រាយរបស់គេហទំព័រដូចជា navigation plan, រូប logos, section design, section layout, section heading, ទិន្នន័យ, រចនាសម្ព័ន្ធ និងមាតិកាទិន្នន័យ, trademarks (សូមហៅថា “មាតិកា”) ត្រូវបានរាប់បញ្ចូលជាកម្មសិទ្ធរបស់ LES LABORATOIRES SERVIER ។

មាតិកា គឺសម្រាប់ផ្តល់ពត៌មានផ្ទាល់ខ្លួនដល់អ្នកប្រើប្រាស់តែប៉ុន្នោះ និង នៅក្នុងការកំណត់ការប្រើប្រាស់របស់គេហទំព័រ តាមរយៈល័ក្ខខ័ណ្ឌដែលមាន។ បើមានការប្រើប្រាស់មាតិកា ក្រោមទម្រង់ជាអត្ថន័យផ្សេង ដោយមិនបានសុំ និង អនុញ្ញាតដោយ LES LABORATOIRES SERVIER គឺត្រូវបានហាមឃាត់ និង ចាត់ទុកថាជាការរុំលោភបំពាន។

ស្លាកសញ្ញាពាណិជកម្មរបស់ SERVIER និង ដៃគូ ក៏ដូចជា រូប logos ដែលបានបង្ហាញនៅលើគេហទំព័រ ជាស្លាកសញ្ញាដែលបានចុះឈ្មោះរួចហើយ។ ការកែរឆ្នៃទោះជាផ្នែក ឬ ទាំងស្រុងទៅលើស្លាកសញ្ញាពាណិជកម្ម ឬ រូប logos ចេញពីគេហទំព័រនេះ ដោយមិនបានសុំ ឬ អនុញ្ញាតពីម្ចាស់កម្មសិទ្ធត្រូវបានហាមឃាត់។

អ្នកប្រើប្រាស់ យល់ព្រមប្រើ គេហទំព័រ៖

– ដោយគោលបំណងជាក់លាក់

– សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន មិនមែនសម្រាប់ពាណិជកម្មរឺ សកម្មភាពផ្សព្វផ្សាយនានាទេ។

– ស្របតាមច្បាប់កម្មសិទ្ធ

– មិនប្រើប្រាស់កម្មវិធីជំនួយនានា ក្នុងអត្ថន័យចូលទៅប្រើប្រាស់ មាតិកា និង មិនព្យាយាមធ្វើអោយខូចខាតដល់ គេហទំព័រ

– មិនព្យាយាម ថតចំលង កែឆ្នៃទាំងស្រុង ឬជាផ្នែក ផ្តល់សិទ្ធ រឺ ចែកចាយអោយអ្នកទី៣ ដោយមិនមានការអនុញ្ញាត ទោះជាវិធីណាក៏ដោយ។

៤. ការប្រើប្រាស់គេហទំព័រ

សេវាកម្ម និង មាតិការបស់គេហទំព័រ គឺសម្រាប់អោយអ្នកប្រើប្រាស់ ប្រើផ្ទាល់ខ្លួន និង មិនមែនប្រើដើម្បីផលប្រយោជន៏អោយក្រុមហ៊ុនណាមួយ ឬ អង្គភាពផ្សេង ឬ ប្រើក្នុងអាជីប ផ្សព្វផ្សាយ ធ្វើទីផ្សា ឬ គោលបំណងធ្វើពាណិជកម្មឡើង។

សូមបញ្ជាក់ដល់ អ្នកប្រើប្រាស់ថា ពត៌មានដែលបានបោះផ្សាយនៅលើគេហទំព័រនេះ មិនមែនជាដំបូន្មានផ្នែកវេជ្ជសាស្រ្ត និង ជាពិសេសមិនត្រូវបានណែនាំ អោយធ្វើការសម្រេចចិត្តដោយផ្អែកទាំងស្រុងទៅលើពត៌មានដែលមាននៅលើគេហទំព័រនេះទេ។

អ្នកប្រើប្រាស់ មិនត្រូវប្រើពត៌មានដែលបានបោះផ្សាយតាមរយៈគេហទំព័រនេះដើម្បីធ្វើរោគវិនិច្ឆ័យ ឬ កំណត់ការព្យាបាល។ អ្នកប្រើប្រាស់គួរតែពិគ្រោះយោបល់ជាមួយអ្នកមានជំនាញផ្នែកសុខភាព ដែលមាននាទីក្នុងការតាមដាន និង ថែទាំទៅតាមការសម្រេចចិត្តផ្នែកវេជ្ជសាស្រ្ត។

៥. ទំនួលខុសត្រូវ

LES LABORATOIRES SERVIER ផ្តល់ពត៌មានដល់អ្នកប្រើប្រាស់ទាក់ទងនឹង វិស័យសុខភាព និង អត្ថបទដែលបានមកពីសារពត៌មានរបស់អ្នកជំនាញ យោងតាមការកំណត់របស់ ច្បាប់ និង និយ័តកម្ម ដែលបានចែងមកលើក្រុមហ៊ុនឱសថ និង ជាពិសេសនៅក្នុង ខ ដែលមានចែងនៅក្នុងក្រមសុខភាពសាធារណកម្ពជា។

LES LABORATOIRES SERVIER មិនទទួលខុសត្រូវចំពោះ ពត៌មាន និង សេវាកម្ម ដែលធ្វើឡើងដោយអ្នកប្រើប្រាស់ នៅលើគេហទំព័រ និង/ឬ ពេលកុំពុងប្រើប្រាស់។

នេះត្រូវបានយល់ព្រមថា LES LABORATOIRES SERVIER គឺជាបុគ្គលដែលឆ្លើយតបនឹងកាតព្វកិច្ច “best effort” ចំពោះការប្រតិបត្តិ នៃល័ក្ខខ័ណ្ឌ និង ការអនុវត្តន៍នៃគេហទំព័រនេះ ជាពិសេសរួមមាន ភាពពេញលេញ គុណភាព និង ភាពល្អិតល្អន់ ក្នុងការផ្តល់នូវពត៌មាន និង សេវាកម្ម ដែលបង្កើតឡើង និង និរន្តរភាពនៃការប្រើប្រាស់ គេហទំព័រនេះ។

LES LABORATOIRES SERVIER មិនទទួលខុសត្រូវចំពោះការខូចខាតដោយផ្ទាល់ ឬ ដោយប្រយោល ទៅលើអ្នកប្រើប្រាស់ ពេលកំពុងប្រើប្រាស់គេហទំព័រ ឬ មកពីការប្រើប្រាស់ ឬ មិនអាចប្រើប្រាស់ មាតិកា ពត៌មាន ឬ សេវ៉ាកម្ម ដែលកើតមានតាមរយៈគេហទំព័រ។ ថ្វីបើមានការខិតខំប្រឹងប្រែងពី LES LABORATOIRES SERVIER និង អ្នកផ្តល់សេវាកម្មផ្នែកបច្ចេកទេសក៏ដោយ សូមបញ្ជាក់ដល់អ្នកប្រើប្រាស់ថា ភាពជឿរទុកចិត្តលើប្រព័ន្ធ អ៊ីនធឺណេត មិនអាចធានាបានទោះទេ ជាពិសេស បញ្ហាសុវត្ថិភាពក្នុងការបញ្ជូនឯកសារ និរន្តភាពនៃការប្រើប្រាស់គេហទំព័រ មុខងារមួយចំនួនដូចជាសំលេង និង ល្បឿននៃការបញ្ជូនទិន្នន័យ និង ឆ្លងមេរោគ។

គ្រប់ករណី អ្នកប្រើប្រាស់ត្រូវយល់ដឹងជាពិសេស អំពីពត៌មាន និង សេវាកម្មដែលបានផ្តល់នៅលើគេហទំព័រ៖

– អាចបញ្ឈប់ការប្រើប្រាស់ ដោយបង្ខំ ឬ ដោយការត្រួតពិនិត្យពី LES LABORATOIRES SERVIER’s ឬ អ្វីដែលមិនមែនជាការទទួលខុសត្រូវរបស់ LES LABORATOIRES SERVIER’s។

– អាចមានកំហុសបច្ចេកទេស ឬ អ្នករៀបចំ

– អាចបាត់បង់ទិន្នន័យដោយចៃដន់

៦. Hyperlinks

គេហទំព័រនេះអាចភ្ជាប់គ្នាជាមួយ គេហទំព័រផ្សេងទៀត។ ទោះជាដូច្នេះ LES LABORATOIRES SERVIER មិនទទួលខុសត្រូវចំពោះមាតិការបស់គេហទំព័រផ្សេងៗទោះជា ទើបបង្កើតថ្មី ឬ ស្តង់ដារក៏ដោយ ព្រោះគេហទំព័រទាំងនោះមិនមានការគ្រប់គ្រងលើមាតិកា ហើយមាតិកាទាំងនោះអាចផ្លាស់ប្តូរ។

លើសពីនេះ វត្តមានរបស់ hyperlink ទៅកាន់គេហទំព័រអ្នកទី៣ មិនឆ្លុះបញ្ចាំងពីរូបភាពរបស់ LES LABORATOIRES SERVIER’s ទៅលើបុគ្គលិក រឺ ដៃគូ នោះទេ។ LES LABORATOIRES SERVIER មិនទទួលខុសត្រូវចំពោះមាតិការបស់គេហទំព័រទី៣ដែល ដំណើរកាតាមរយៈ hyperlinks និង មិនធ្វើជាតំណាងអោយមាតិកា ឬ ភាពឥតខ្ចោះរបស់ពួកគេឡើយ។

ដូច្នេះ ដំណើរការចូលទៅកាន់គេហទំព័រទី៣ដោយអ្នកប្រើប្រាស់ គឺជាការទទួលខុសត្រូវទាំងស្រុងដោយសាមីខ្លួន ដូចជាបញ្ហានានាដែលអាចកើតមានឡើង និងល័ក្ខខ័ណ្ឌរបស់គេហទំព័រទាំងនោះ។

៧. កិច្ចព្រមព្រាងទូទៅ

LES LABORATOIRES SERVIER រក្សាសិទ្ធក្នុងការកែប្រែល័ក្ខខ័ណ្ឌនេះ។ អ្នកប្រើប្រាស់ បន្តរចូលមកកាន់ និងប្រើប្រាស់គេហទំព័រនេះត្រូវទទួលយល់ព្រមអំពីការកែប្រែនេះ។

បើល័ក្ខខ័ណ្ឌមួយ ឬ ច្រើន មិនមានសុពលភាពដោយមូលហេតុណាក៏ដោយ កិច្ចព្រមព្រាងផ្សេងៗនៅតែបន្តរមានប្រសិទ្ធភាព និង មានឥទ្ធិពលពេញលេញ។

ល័ក្ខខ័ណ្ឌនេះ ត្រូវបានត្រួតពិនិត្យដោយច្បាប់នៃប្រទេសបារាំងទាំងទ្រង់ទ្រាយ និងខ្លឹមសារ។