សំនួរ និង ចម្លើយ អំពីជំងឺសរសៃវ៉ែនរ៉ាំរ៉ៃ
តើអាចកំណត់សំគាល់ ជំងឺសរសៃវ៉ែនរ៉ាំរ៉ៃដោយរបៀបណា?
មួយរយៈនេះ ខ្ញុំមានអារម្មណ៏ថាឈឺនៅនឹងជើង ធ្ងន់ជើង និង ហើមជើង។ តើខ្ញុំអាចកើតមានជំងឺ ដែលបណ្តាលមកពីសរសៃវ៉ែនដែររឺទេ?
រោគសញ្ញារបស់អ្នកដូចគ្នាទៅនឹង រោគសញ្ញារបស់ជំងឺខ្សោយសរសៃវ៉ែនរ៉ាំរ៉ៃ។ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នកដើម្បីរកដំណោះស្រាយដែលមាន។
ខ្ញុំមានអារម្មណ៏ថាអស់កម្លាំង និង ឈឺជើងនៅពេលល្ងាច។ តើមានបញ្ហាអ្វី ហើយខ្ញុំគួរធ្វើដូចម្តេច?
មានរោគសញ្ញាជាច្រើន ទាក់ទងនឹងជំងឺសរសៃវ៉ែនរ៉ាំរ៉ៃ មកពីចលនាឈាមរត់របស់សរសៃវ៉ែនមិនល្អ។ អ្នកអាចចៀសវាងធ្វើអោយបញ្ហាកាន់តែធ្ងន់ធ្ងរ ដោយធ្វើតាមវិធានទម្លាប់រស់នៅប្រចាំថ្ងៃ (មើលផ្នែក “ទម្លាប់ល្អ”). លើសពីនេះ អ្នកគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ព្រោះមានវិធីព្យាបាលល្អៗជាច្រើនអាចអោយអ្នកអនុវត្តន៏ ដើម្បីបញ្ឈប់ការវិវត្តន៏ និងការពារពីផលវិបាកនានាដែលអាចកើតមាន។
ក្រោយធ្វើដំណើរតាមយន្តហោះ ជើងរបស់ខ្ញុំហើម និង ឈឺឈីបៗ។ តើមកពីមូលហេតុអ្វី?
នេះមកពី សរសៃវ៉ែនក្នុងជើងរបស់អ្នកមិនមានចលនា ពេលដែលអ្នកអង្គុយយូរពេក មិនធ្វើសកម្មភាព ដែលអាចជួយដល់លំហូរឈាមរបស់សរសៃវ៉ែនទៅបេះដូងវិញ។ តាមរយៈអការ ឈឺចាប់របស់អ្នក អ្នកប្រហែលជាមានជំងឺខ្សោយសរសៃវ៉ែនរ៉ាំរ៉ៃ។ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកដំណោះស្រាយនានាដែលមាន(see section “ដំណោះស្រាយ”).
ពេលដែលខ្ញុំនៅកន្លែងធ្វើកា ខ្ញុំឈរយូរ។ នៅពេលល្ងាចជើងរបស់ខ្ញុំ ជាញឹកញាប់ច្រើនតែហើម និង ឈឺចាប់។ តើមកពីមូលហេតុអ្វី?
នេះមកពីសរសៃវ៉ែនក្នុងជើងរបស់អ្នកមិនមានចលនា ក្រោយពេលដែលអ្នកអង្គុយយូរពេក មិនធ្វើសកម្មភាព ដែលអាចជួយដល់លំហូរឈាមរបស់សរសៃវ៉ែនទៅបេះដូងវិញ។ រោគសញ្ញានេះអាចជាជំងឺសរសៃវ៉ែនរ៉ាំរ៉ៃ។ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកដំណោះស្រាយនានាដែលមាន។
តើពេលណា ឬ អ្នកណា ដែលខ្ញុំអាចទៅពិគ្រោះជាមួយ?
បើអ្នកតែងតែមានរោគសញ្ញាយ៉ាងតិចមួយ ជាពិសេសនៅពេលល្ងាច៖ ការធ្ងន់ជើង ឈឺជើង ហើមជើង រមួលក្រពើនៅពេលយប់ រមាស់ និង អស់ជើង និង/ឬ មានសញ្ញាដូចជា ជំងឺឡើងប៉ោងសរសៃវ៉ែន និងហើមជើងខ្លាំង អ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យទូទៅ ដែលនៅជិតអ្នក។ គ្រូពេទ្យទូទៅនឹងជួយពិនិត្យរោគសញ្ញារបស់អ្នក ហើយបើចាំបាច់គាត់នឹងណែនាំអ្នក អោយទៅជួបគ្រូពេទ្យជំនាញ (ផ្នែកសរសៃវ៉ែន ឬ ផ្នែកវះកាត់សរសៃឈាម ឬ ផ្នែកសរសៃឈាម) ដើម្បីធ្វើរោគវិនិច្ឆ័យបន្ថែម។
តើគ្រូពេទ្យរបស់ខ្ញុំធ្វើរោគវិនិច្ឆ័យថា ខ្ញុំកើតមានជំងឺខ្សោយសរសៃវ៉ែនរ៉ាំរ៉ៃដោយវិធីណា?
គ្រូពេទ្យរបស់អ្នកនឹងពិនិត្យទៅលើរោគសញ្ញាដែលអ្នកមាន ដោយមើលនឹងភ្នែកទទេ ឬ ដោយស្ទាប ទៅលើជើងរបស់អ្នក។ ពេលខ្លះគាត់អាចប្រើប្រាស់ឧបករណ៏ មួយឈ្មោះ echo-doppler ដើម្បីពិនិត្យមើកលំហូរឈាមនៅសរសៃវ៉ែនក្នុងជើងរបស់អ្នក និង អាចដឹងបើមានលំហូរឈាមច្រាលត្រលប់មកវិញ។
តើមានវិធានទម្លាប់រស់នៅអ្វីខ្លះ ដើម្បីការពារពីរោគសញ្ញាជំងឺសរសៃវ៉ែនរ៉ាំរ៉ៃ?
តើការហាត់ប្រាណអាចជួយពន្យាមិនអោយកើត ជំងឺសរសៃវ៉ែនរ៉ាំរ៉ៃបានដែររឺទេ?
វាអាស្រ័យលើកីឡាដែលអ្នកលេង។ កីឡាមួយចំនួនដូចជា ការដើរ ជិះកង់ ហែលទឹក និង រាំ មានគុណប្រយោជន៏ជួយដល់លំហូរឈាមរត់របស់សរសៃវ៉ែន ទៅបេះដូងវិញ តាមរយៈការកន្ត្រាក់ សាច់ដុំជើងរបស់អ្នក។ ផ្ទុយទៅវិញមានកីឡាមួយចំនួនដែលមានផលប៉ះពាល់មិនល្អ មិនត្រូវបានណែនាំអោយលេងនោះទេ ដូចជា វាយតិន្នីស បាល់បោះ បាល់ទាត់ ព្រោះវាអាចធ្វើអោយសរសៃវ៉ែន រីកប៉ោង និង ថយចុះលំហូរឈាមរបស់សរសៃវ៉ែន។
តើថ្នាំពន្យាកំណើត អាចជំរុញអោយកើតមានជំងឺសរសៃវ៉ែនឡើងប៉ោង ដែររឺទេ?
ការព្យាបាលដោយថ្នាំពន្យាកំណើតទាំងអស់ មានផលប៉ះពាល់អវិជ្ជមានទៅលើសរសៃវ៉ែន។ បើអ្នក ធ្លាប់មានប្រវត្តិ រលាកសរសៃវ៉ែន ថ្នាំពន្យាកំណើតត្រូវបានហាមប្រើប្រាស់។ ទោះជាដូច្នេះក៏ដោយផលប៉ះពាល់អវិជ្ជមាននេះ អាស្រ័យលើប្រភេទថ្នាំដែលប្រើប្រាស់។ ថ្នាំគ្រាប់ថ្មីៗនេះ មានប្រភេទអរម៉ូន ប្រូសេសស្ទីន និង/ឬ អេស្រ្តូសែន កម្រិតទៀប ហើយមានឥទ្ធិពលខ្សោយទៅលើសរសៃវ៉ែន មិនដូចជាប្រភេទថ្នាំគ្រាប់ពីមុនៗ ដែលអាចបង្កើនការប្រឈម ការកើតមាននៃជំងឺនេះ។ ដើម្បីរកថ្នាំគ្រាប់ពន្យាកំណើតដែលសមស្រប អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ឯកទេសរោគស្រ្តីរបស់អ្នក។
ការមានផ្ទៃពោះគឺជាកត្តាប្រឈមរបស់ជំងឺខ្សោយសរសៃវ៉ែនរ៉ាំរ៉ៃ។ តើខ្ញុំអាចកាត់បន្ថយការប្រឈមនេះ ដោយរបៀបណា?
ការមានផ្ទៃពោះមិនមែនជាបញ្ហានោះទេ ហើយម្យ៉ាង យើងអាចចៀសវាងធ្វើអោយជំងឺកាន់តែធ្ងន់ ដោយប្រើប្រាស់ វិធានទម្លាប់ប្រចាំថ្ងៃ(មើលទៅផ្នែក “ដំបូន្មាន”). លើសពីនេះទៅទៀត បើសិនអ្នក មានរោគសញ្ញា ឬ សញ្ញានៃជំងឺខ្សោយសរសៃវ៉ែនរ៉ាំរ៉ៃ ការព្យាបាលដែលមានប្រិទ្ធភាពមួយចំនួនអាចអោយអ្នកអនុវវត្តន៍បាន ដើម្បីបញ្ឈប់ការវិវត្តន៍ និង ការពារពីផលវិបាកនានា។
តើការកល់ជើងអោយខ្ពស់បន្តិច នៅពេលចូលគេង អាចជួយដល់លំហូរឈាមរបស់សរសៃវ៉ែនឬទេ?
ពិតជាត្រឹមត្រូវ ការកល់ជើងអោយខ្ពស់ប្រហែល ១០ ទៅ ១៥ សង់ទីម៉ែត្រ អ្នកបានជួយសម្រួលដល់លំហូរឈាមរបស់សរសៃវ៉ែន។ ប៉ុន្តែក្រោមលក្ខខ័ណ្ឌមួយ អ្នកមិនមានជំងឺខ្សោយបេះដូង។
តើការសម្រកទម្ងន់អាចជួយបន្ថយរោគសញ្ញាបាន ដែររឺទេ?
ការលើសទម្ងន់ និង ធាត់ខ្លាំង គឺជាកត្តាសំខាន់មួយ ដែលនាំអោយជំងឺខ្សោយសរសៃវ៉ែនកាន់តែធ្ងន់ធ្ងរ។ ដូច្នេះ បើអ្នកមានលើសទម្ងន់ ការសម្រកទម្ងន់អាចជួយសម្រាលរោគសញ្ញារបស់អ្នក។
តើមានវិធីណាដែលអាចប្រឆាំងនឹងជំងឺឡើងប៉ោងសរសៃវ៉ែនដែររឺទេ?
ការកើតមានជំងឺ សរសៃវ៉ែនឡើងប៉ោង គឺជាផ្នែកមូយនៃកត្តា តំណពូជ និង បរិយាកាសជុំវិញ។ វិធីដោះស្រាយម្យ៉ាងដែលត្រូវធ្វើគឺ វិធានទម្លាប់រស់នៅ (មើលផ្នែក “ទម្លាប់ល្អ”) អាចជួយកាត់បន្ថយការប្រឈម ការកើតមានជំងឺ ឬ ការវិវត្តន៏ទៅរកដំណាក់កាលធ្ងន់ធ្ងរ។ លើសពីនេះ ការព្យាបាលដែលមានប្រសិទ្ធភាព (ដូចជា ព្យាបាលដោយឧបករណ៏រឹត និង ថ្នាំជំនួយសរសៃវ៉ែន បន្ថែមលើវិធានទម្លាប់រស់នៅ) អាចចាប់ផ្តើមតាំងពីមានរោគសញ្ញាដំបូងនៃជំងឺសរសៃវ៉ែនរ៉ាំរ៉ៃ ដើម្បីទប់ស្កាត់ការវិវត្តន៏ និងការពារពីផលវិបាននានា។
តើជំងឺសរសៃវ៉ែនរ៉ាំរ៉ៃមានការវិវត្តន៏យ៉ាងដូចម្តេចដែរ?
ដំបូង ខ្ញុំគ្រាន់តែមានជំងឺធ្ងន់ជើង ប៉ុន្តែនៅពេលថ្មីៗនេះខ្ញុំមានអារម្មណ៏ថាឈឺជើង និង ហើមជើង។ តើបញ្ហានេះអាចកាន់តែធ្ងន់ធ្ងររឺទេ?
ជំងឺនេះអាចបណ្តាលមកពីជំងឺសរសៃវ៉ែនរ៉ាំរ៉ៃ។ ជំងឺនេះអាចវិវត្តទៅរកផលវិបាកធ្ងន់ធ្ងរ ដែលពិបាកព្យាបាលដូចជា ជំងឺ សរសៃវ៉ែនឡើងប៉ោង ហើមជើង ឬ ដំបៅ។
គ្រូពេទ្យប្រចាំគ្រួសាររបស់ខ្ញុំបានធ្វើរោគវិនិច្ឆ័យថា ខ្ញុំមានជំងឺសរសៃវ៉ែនរ៉ាំរ៉ៃ។ តើមានការវិវត្តន៏យ៉ាងដូចម្តេចបើខ្ញុំមិនបានធ្វើការព្យាបាលទាន់ពេល?
ជំងឺខ្សោយសរសៃវ៉ែនរ៉ាំរ៉ៃ គឺជាជំងឺរ៉ាំរ៉ៃ និង វិវត្តន៏ទៅមុខដោយសាតែការរលាក ធ្វើអោយខូចទៅដល់ទ្រង់ទ្រាយរបស់សរសៃវ៉ែន (see section “ស្វែងយល់”). ជាលទ្ធផល វាអាចបណ្តាលអោយមានផលវិបាកនានាដូចជា សរសៃវ៉ែនឡើងប៉ោង ហើមជើង ឬ ដំបៅ។ ដែលនេះជាមូលហេតុដ៏សំខាន់ ដើម្បីធ្វើការព្យាបាលអោយបានទាន់ពេល តាំងពីដំណាក់កាលដំបូងនៃជំងឺ។