ដំណោះស្រាយ
ការព្យាបាលជំងឺខ្សោយសរសៃវ៉ែន មានសារៈសំខាន់ណាស់
គោលបំណងគឺ ជួយបន្ធូរបន្ថយរោគសញ្ញា និង ការពារផលវិបាកនានា។
មានដំណោះស្រាយ៣យ៉ាង៖
គោលការណែនាំពីទម្លាប់រស់នៅ និងរបបអាហារ
គោលការណែនាំពីទម្លាប់រស់នៅសាមញ្ញមួយចំនួន អាចជួយកាត់បន្ថយអាការៈឈឺជើង ក្នុងជីវភាពប្រចាំថ្ងៃ។
អ្នកអាចរកមើលពណ៌មានលំអិតនៅក្នុងផ្នែក ´ ´ទម្លាប់ល្អ´ ´ ។
គួរធ្វើ | មិនគួរធ្វើ |
លេងកីឡាដែលងាយស្រួលអោយបានទៀងទាត់ |
ប៉ះពាល់ប្រភពដែលកើនកំដៅ |
ងូតទឹកត្រជាក់ |
អង្គុយយូរ ឬ ឈរយូរពេក |
កល់ជើងអោយខ្ពស់នៅពេលចូលគេង |
ស្បែកជើងកែងខ្ពស់ពេក |
ពាក់ស្បែកជើងកែងទាប |
សម្លៀកបំពាក់ដែលរឹបតឹងពេក |
ទទួលទានអាហារសមល្មម |
ជក់បារី កាហ្វេ និង ជាតិអាល់កុល |
ប្រើឧបករណ៏រឹប (ស្រោមជើងកវែង ឬ បង់រុំ)
ឧបករណ៏រឹត អាចជួយដល់លំហូរឈាមរបស់សរសៃវ៉ែន។ វាជួយការពារពីការហើម និង ជួយទៅដល់ការប្រើប្រាស់ អុកស៊ីសែនរបស់កោសិកា។
គ្រូពេទ្យរបស់អ្នកអាចអោយអ្នកប្រើឧបករណ៏រឹត មួយចំនួនដែលសមស្រប។ ឱសថការីអាចជួយអ្នកជ្រើសរើសឧបករណ៏ដែលសាកសមជាមួយអ្នក ហើយណែនាំពីទំហំ និង របៀបប្រើ។
ឱសថជំនួយសរសៃវ៉ែន
ឱសថជំនួយសរសៃវ៉ែន គឺជាប្រភេទឱសថដែលជួយទៅដល់សុខភាពរបស់សរសៃវ៉ែន។ ឱសថទាំងនេះប្រើសម្រាប់ព្យាបាលរោគសញ្ញា ខ្សោយសរសៃវ៉ែន (ដូចជា ធ្ងន់ជើង ឈឺជើង និងរសាប់រសល់)។ ឱសថជំនួយសរសៃវ៉ែន ជួយអោយរោគសញ្ញាជំងឺសរសៃវ៉ែន បានធូស្រាល។1
ការណែនាំអំពី ការប្រើប្រាស់ឱសថជំនួយសរសៃវ៉ែន1
*MPFF ត្រូវបានធ្វើពាណិជ្ជកម្មក្រោមពាណិជ្ជនាម៖ Daflon®, Ardium®, Alvenor®, Arvenum® 500, Capiven®, Detralex®, Elatec®, Flebotropin®, Variton®, Venitol®.
1 Nicolaides A et al. Management of chronic venous disorders of the lower limbs: guidelines according to scientific evidence. Int Angiol. 2014:33(2):126-139.
2 IMS data in prescriptions in venous disease (moving 12 months total at the end of march 2014. Perimeter: 38 countries. List available on request).