ទម្លាប់ល្អទាំង ១០ ដែលអាចជួយអ្នកបន្ថយពីការធ្ងន់ជើង

ធ្វើចលនាជើងរបស់អ្នកជុំវិញ គ្រប់កាលៈទេសៈ

ពេលដែលការងាររបស់អ្នកតម្រូវអោយឈរ ឬអង្គុយយូរ អ្នកគួរតែរកពេលទំនេរបន្តិច ដើម្បីធ្វើចលនាជើង ដោយដើរ ឬ បង្វិលប្រអប់ជើងរបស់អ្នកជារង្វង់។ បើធ្វើដំណើរឆ្ងាយ ដោយរថយន្ត រថភ្លើង ឬក៏ យន្តហោះ អ្នកគួរងើបឈរ ហើយដើរបន្តិចនៅចន្លោះពេល អោយបានទៀងទាត់ គឺល្អទៅដល់ចលនាឈាមរត់ និង ជួយសម្រួលដល់លំហូរឈាមរបស់សរសៃវ៉ែន។

ជ្រើសរើសកីឡាដែលត្រឹមត្រូវ

Joggenការដើរគឺជាលំហាត់ប្រាណមួយដែលមានគុណប្រយោជន៏​ច្រើនជាងគេ នៅពេលអនុវត្តន៏បាន​ទៀងទាត់ ពាក់ស្បែកជើងសមស្រប វា​ជួយ​សម្រួលទៅដល់លំហូរឈាមរបស់សរសៃវ៉ែន។ ការកន្ត្រាក់សាច់ដុំជើងរបស់អ្នក អាចជួយដល់លំហូរឈាមទៅកាន់បេះដូងវិញ។ លំហាត់ប្រាណបែប កាយវប្បកម្ម ជិះកង់ រាំ និង ហែលទឹក ជួយដល់លំហូរឈាមរបស់សរសៃវ៉ែនផងដែរ។

ផ្ទុយទៅវិញ កីឡាមួយចំនួនដូចជា តិន្នីស កីឡា squash (កីឡាម្យ៉ាងស្រដៀងតិន្នីស) កីឡា handball និង កីឡាបាល់បោះ មិនត្រូវបានណែនាំអោយលេងនោះទេ ព្រោះកីឡាទាំងនេះេធ្វីអោយ សរសៃវ៉ែនរីកធំ និង ពន្យឺតលំហូរឈាមរបស់សរសៃវ៉ែន។

ចៀសវាងប្រភពដែលកើនកំដៅ

កំដៅអាចធ្វើអោយ សរសៃវ៉ែនរីកធំ។ ដូចច្នេះការហាលកំដៅព្រះអាទិត្យ ព្យាបាលដោយក្រមួនក្តៅ ប្រព័ន្ធកំដៅកំរាល ត្រាំទឹកក្តៅ និង សោណា គួតែចៀសវាង។

Woman legs with cramp.

គួរប្រើសីតុណ្ហភាពទៀប

Ältere Frau macht Wechselbäderស្រោចទឹកត្រជាក់លើជើងរបស់អ្នក បន្ទាប់ពីងូតទឹករួច រៀងរាល់ថ្ងៃ អាចជួយអោយមុខងារសរសៃវ៉ែន និង អាចបន្ថយអារម្មណ៏ធ្ងន់ជើង និង ឈឺជើង។ ដើរក្បែរប្រភពទឹកដែលត្រជាក់ និង ធ្វើលំហាត់ប្រាណ។

ដោះស្រាយការទុលលាមក និង បញ្ចុះទង្ងន់ដែលលើស

mid age woman having stomach painការទុលលាមក និង លើសទង្ងន់ ជាមូលហេតុដែលធ្វើអោយ សម្ពាធរបស់សរសៃវ៉ែនកើនឡើងខ្ពស់។ យើងអាចដោះស្រាយបាន ដោយទទួលទានអាហារដែលមានជាតិសរសៃខ្ពស់ ញ៉ាំទឹកអោយបានច្រើន (ប្រហែល ១.៥លីត្រ ក្នុង១ថ្ងៃ) ព្រមទាំងកម្រិតការទទួលទានជាតិ ខ្លាញ់ឆ្អែត (បឺរ សាច់ក្រហម)។

ស្លៀកសម្លៀកបំពាក់ដែលសមស្រប

សម្លៀកបំពាក់ដែលរឹបតឹងពេក អាចសង្កត់ទៅលើសរសៃវ៉ែន និង រារាំងលំហូរឈាមរបស់សរសៃវ៉ែន។ ជ្រើសរើសសម្លៀកបំពាក់ណាដែលរលុង ចៀសវាងស្លៀកខោរឹបតឹង ពាក់របស់រឹបតឹងចង្កេះ ខ្សែរក្រវ៉ាត់រឹបតឹង និង ស្រោមជើងកវែងរឹបតឹងពេក។

ពាក់ស្បែកជើងមានកែងសមស្រប

legsស្បែកជើងដែលមានកែងខ្ពស់ ឬ រៀបស្មើរ មិនអាចផ្តល់សម្ពាធគ្រប់គ្រាន់ ជួយដល់លំហូរ​ឈាម​របស់សរសៃវ៉ែនបានឡើង។ ដូចច្នេះ​យកល្អ អ្នកគួរតែពាក់ស្បែកជើងដែលមានកែងប្រហែល ៣ទៅ៤សង់ទីម៉ែត្រ។

ជួយដល់លំហូរឈាមពេលអ្នកកំពុងទទួលទានដំណេក

ដោយធ្វើចលនាដូចធាក់កង់ នៅពេលចូលគេង និង កល់ជើងអោយខ្ពស់ប្រហែល ១០ ទៅ ១៥ សង់ទីម៉ែត្រ អាចជួយដល់លំហូរឈាមរបស់សរសៃវ៉ែន នៅពេលអ្នកកំពុងគេង។

ម៉ាស្សាជើងរបស់អ្នកអោយបានញឹកញាប់បើអាចធ្វើបាន

ម៉ាស្សាជើងរបស់អ្នក ពីប្រអប់ជើងមកដល់ភ្លៅតាមទិសដៅនៃចលនាឈាមរត់ ជួយបង្កើនលំហូរឈាមរបស់សរសៃវ៉ែន។

Seniorin massiert ihre Beine

ទៅជួបគ្រូពេទ្យរបស់អ្នកអោយបានទៀងទាត់

Female doctor talking to patient

អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យ នៅពេលដែលអ្នកមានអារម្មណ៏ថាឈឺជើង ឬ ធ្ងន់ជើង មាន​ហើម​នៅកជើង ឬ ចេញសរសៃអាចមើលឃើញ ។ នោះជំងឺសរសៃវ៉ែនរ៉ាំរ៉ៃ អាចធ្វើរោគវិនិច្ឆ័យទាន់ពេល និង រកវិធានការទប់ស្កាត់ និង ចាប់ផ្តើមព្យាបាល។។ ប្រាប់ទៅគ្រូពេទ្យបើអ្នកកំពុងមានផ្ទៃពោះ ឬ ប្រើថ្នាំព្យាបាលដោយ​អរម៉ូន ព្រោះមួយណាក៏ដោយក៏អាចធ្វើអោយ រោគសញ្ញានៃជំងឺសរសៃវ៉ែននេះ កាន់តែធ្ងន់ធ្ងរដែរ។

ជួបគ្រូពេទ្យដើម្បីពិនិត្យមើល អោយបានទៀងទាត់ គឺជាការសំខាន់ណាស់ ដើម្បីទទួលបានសុខភាពល្អ និង វិធីព្យាបាលត្រឹមត្រូវ។ ដើម្បីសិក្សាបន្ថែមពីការព្យាបាលសូមចូលទៅកាន់ផ្នែក ដំណោះស្រាយ។.