ស្វែងយល់អំពីជំងឺសរសៃវ៉ែន
ហេតុអ្វីបានជាមានអាម្មណ៏ថា “ធ្ងន់ជើង”?
ឈាមដែលនៅក្នុងសរសៃវ៉ែននៅនឹងជើងរបស់អ្នក ហូរឡើងទៅបេះដូងវិញ។ ជំងឺខ្សោយសរសៃវ៉ែន គឺជាជំងឺមួយដែល សរសៃវ៉ែននៅនឹងជើងរបស់អ្នក មានភាពលំបាកក្នុងការបញ្ជូនឈាមឡើងទៅបេះដូងវិញ។ ជំងឺនេះអាចធ្វើអោយប៉ះពាល់ដល់ប្រើសរបស់សរសៃវ៉ៃនដែលមាននាទីសំខាន់ក្នុងការការពារការហូរឈាមបញ្ច្រាស់មកក្រោយវិញ។ បញ្ហាទៅលើ ប្រើសនេះ ធ្វើអោយឈាមកកកុញនៅនឹងជើងរបស់អ្នក។
តើមានរោគសញ្ញាអ្វីខ្លះ?

ជំងឺខ្សោយសរសៃវ៉ែនប្រភេទខ្លះ មិនមានរោគសញ្ញាទេ។ ទោះជាយ៉ាងនេះក្តី មានរោគសញ្ញាជាច្រើនតែងកើតមានឡើងជាញឹកញាប់ ដូចជា:
- មានអារម្មណ៏ថាធ្ងន់ជើង ជាពិសេសនៅពេលល្ងាច ហើយធូស្រាលមកវិញនៅពេលដាក់ជើងអោយខ្ពស់ ឬ ដោយការដើរ។
- ហើមជើង ជាពិសេសនៅត្រង់កជើង និង កំភួនជើង
- ឈឺដូចម្ចុលចាក់ ឬ ស្ពឹក
- រមួលសាច់ដុំ
- រមាស់ រសាប់រសល់ ជាដើម…
រោគសញ្ញាទាំងនេះ ច្រើនតែកើតមាននៅកំពួនជើង និងកាន់តែកើនឡើងនៅពេលល្ងាច និង នៅពេលអាកាសធាតុក្តៅ។
តើមានអ្វីកើតឡើង?
នៅពេលដែលជំងឺចេះតែវិវត្ត ហើយមិនបានព្យាបាលបានត្រឹមត្រូវ អ្នកអាចសង្កេតឃើញថា:
- កើតមានសរសៃតូចៗរវីមរវាម (varicose veins)ហើយជាញឹកញាប់មានការឈឺចាប់មកជាមួយ
- ក្រោយមកមានផលវិបាកដោយសារការខ្សោយសម្ថភាព ដូចជា ហើម និង បញ្ហានៅលើស្បែក ដែលនាំអោយពណ៌របស់ស្បែកមានការប្រែប្រួល និងអាចកើតមានដំបៅនៅលើស្បែក។
អ្នកណាខ្លះដែលកើតមានជំងឺនេះ?
ជំងឺនេះកើតមានលើមនុស្សជាច្រើន ដែលអ្នកអាចជឿរជាក់បាន! ជំងឺខ្សោយសរសៃវ៉ែនរ៉ាំរ៉ៃ កើតមាននៅលើមនុស្សច្រើនជាង ៨នាក់ក្នុងចំណោម១០នាក់ ទូទាំងពិភពលោក។ ចំណែកឯស្រ្តីមានទំនោរកើតមានជំងឺនេះច្រើនជាង បុរស។ អាយុរបស់អ្នកកាន់តែកើនឡើង រោគសញ្ញាក៏កាន់តែកើនឡើងដែរ ព្រោះសរសៃវ៉ែនបាត់បង់ភាពស្វិតរបស់វា និង មិនកន្រ្តាក់ពេលដែលយើងកាន់តែចាស់។
តើកត្តាអ្វីខ្លះចូលរួមចំណែក?
ជើងដែលឈឺរបស់អ្នក មានសត្រូវជាច្រើន! មានកត្តាប្រឈមជាច្រើនដែលជាប់ទាក់ទងគ្នាបង្តើតជារោគសញ្ញានៃជំងឺសរសៃវ៉ែន ឬក៏ កាន់តែធ្ងន់ធ្ងរទៅ។
- កត្តាមួយចំនួនដូចគ្នា ចំពោះមនុស្សទាំងពីរភេទ៖
- អាយុ
- តំណរពូជ
- លើសទម្ងន់
- កត្តារបបអាហារ
- នៅស្ងៀមមួយកន្លែងយូរពេក
- ឥរិយាបទធ្វើការ (អង្គុយយូរ ឬ ឈរយូរ)
- អង្គុយខ្វែងជើង
- លើករបស់ធ្ងន់ៗ (>១០គ.ក. ចំពោះនារី , >២៥ គ.ក. ចំពោះបុរស)
- ស្លៀកពាក់រឹបតឹង ( ខ្សែរក្រវ៉ាត់, ខោរឹប, អៀម, ខោទ្រនាប់រឹប, ស្បែកជើងរឹប, ជាដើម)
- កំដៅ
- ការជក់បារី
- កីឡាខ្លះ ធ្វើអោយមានសម្ពាធខ្ពស់ទៅលើប្រើសសរសៃវ៉ែន ( តិន្នីស, squash, ឡើងទង្ងន់ ជាដើម)
- កត្តាផ្សេងទៀត ជាពិសេសមនុស្សស្រី ដូចជារោគសញ្ញាមុនមករដូវ លេបថ្នាំពន្យាកំណើត និង ចំនួនដងនៃការមានផ្ទៃពោះ។
- ចំណែកឯអ្នកដ៏ទៃទៀត ដែលមានមុខរបរតម្រូវ អោយអង្គុយយូរ ឬ ឈរយូរ ដូចជា ចុងភៅ ជាងធ្វើសក់ អ្នកគិតលុយ អ្នកបើកបរ គ្រូពេទ្យវះកាត់ ម្ចាស់ហាង បុគ្គលិករដ្ឋបាល បុគ្គលិកថែទាំសុខភាព អ្នកបំរើលើយន្តហោះ ជាដើម…។
មតិយោបល់ ត្រូវ / ខុស
ត្រូវ | ខុស | |
ការឈឺចាប់ តែងតែកើតមាននៅតំណាក់កាលចុងក្រោយ នៃជំងឺសរសៃវ៉ែន | ||
មានតែស្រ្តីទេដែលកើតជំងឺធ្ងន់ជើងនេះ | ||
ការឈឺជើង ជាញឹកញាប់កើតមាននៅពេលល្ងាច | ||
ការធ្ងន់ជើង បណ្តាលមកពីការស្ទះសរសៃអាកទែរ | ||
ជំងឺសរសៃវ៉ែនគឺជាជំងឺរ៉ាំរ៉ៃ និង វិវត្តទៅមុខ | ||
ជំងឺ ឡើងប៉ោងសរសៃវ៉ែន (មើលឃើញ កំពីកកំពក និង ខូចទ្រង់ទ្រាយរបស់សរសៃវ៉ែន) គឺជាផលវិបាកដែលអាចកើតមាននៃជំងឺធ្ងន់ជើង |